ថ្ងៃនេះ យើងខ្ញុំសូមបង្ហាញនូវវិធីធ្វើម្ហូបមួយមុខទៀតដល់ស្ត្រីមេផ្ទះគ្រប់រូប ដែលម្ហូបនេះមានឈ្មោះថា ត្រីចៀនបន្លែជូអែម។ នេះជាអហារមួយប្រភេទដែលមានរស់ជាតិជូអែម ព្រោះការធ្វើម្ហូបនេះត្រូវផ្សំឡើងពីគ្រឿងផ្សំជាច្រើន រួមទាំងបន្លែផងដែរ។
+គ្រឿងផ្សំ៖
– ចំនួនត្រីសមល្មមនឹងតម្រូវការរបស់អ្នក
– ទឹកត្រីមួយស្លាព្រា
– ម្ទេះប្លោកមួយផ្លែ
– ប៉េងប៉ោះទុំមួយផ្លែ
– ដំឡូងបារាំងមួយដុំ
– ការ៉ុតមួយផ្លែ
– ម្ជូរអំពិលទុំមួយស្លាព្រា
– អំបិលមួយស្លាព្រាកាហ្វេ
– ស្ករសពីរស្លាព្រាកាហ្វេ
– ប៊ីចេងមួយស្លាព្រាកាហ្វេ
– ប្រេងឆាមួយស្លាព្រា
ត្រីចៀនបន្លែជូអែម
១. ធ្វើត្រី រួចលាងទឹកឱ្យស្អាត បន្ទាប់មកយកត្រីទៅចៀនឱ្យគ្រាមដួសដាក់ចានទុកមួយដាច់ដោយឡែក។
២. ម្ទេះប្លោកពុះជាពីរឆ្គៀលយកសរសៃ និងគ្រាប់លាងទឹកឱ្យស្អាត ដើម្បីកុំឱ្យហិរពេក បន្ទាប់មកធ្វើការជិតវាជាបញ្ឆិតៗ។ដំឡូងបារាំងកោសសំបកឱ្យស្អាត បន្ទាប់មកគាស់វាជាដុំៗតូច។ ការ៉ុតត្រូវជិតសំបក និងលាងទឹកឱ្យ
ស្អាតចិតបញ្ឆិតៗ។ ធ្វើការលាងប៉េងប៉ោះឱ្យស្អាត បន្ទាប់មកចិតវាជារាងបញ្ឆិតៗ។
៣. លាយទឹកម្ជូរជាមួយ និងអំបិល, ស្ករស, ប៊ីចេងកូរចូលគ្នាឱ្យសព្វទុកមួយឡែកសិន។
៤. ដាក់ខ្លាញ់ឱ្យក្តៅ បន្ទាប់មកចាក់បន្លែចូលឆាត្រឡប់ឱ្យឆ្អិនបន្លែ បន្ទាប់មកចាក់ទឹកម្ជូរចូលឆាមួយត្រលប់ដួសស្រោចពីលើត្រីដែលដួស ដាក់ចានជាការស្រេច៕