Loading...

ឆ្ងាញ់ណាស់ មីឆាគ្រឿងសមុទ្រ តោះសាកល្បងរៀនធ្វើ


កាល​លើក​មុន​ ខ្មែរប្រពៃ បាន​បង្ហាញ​ពី​វិធីធ្វើ​​ម្ហូប​សមុទ្រ​អស់​ប៉ុន្មាន​ដង​រួច​មក​ហើយ ប៉ុន្តែ​ថ្ងៃនេះ យើង​សូម​ណែនាំនូវ​​វិធីឆា​គ្រឿង​សមុទ្រ​ជាមួយនឹង​មី​វិញ​ម្តង។ ដូច្នេះកុំឲ្យ​ខាត​ពេល​យូរ​សូម​អនុវត្ត​ទាំងអស់​គ្នាដូច​ខាងក្រោម៖

+ គ្រឿងផ្សំ៖
-បង្គា ១០០ក្រាមយក​សរសៃ​ខ្នងចេញ
-មឹក ១០០ក្រាម​ហាន់​ជាក្រលា
-ស៊ុត ១គ្រាប់
-ខាត់ណា ២០ក្រាមហាន់​បញ្ឆិត​ស្រុះ​ទឹកក្តៅ
-ផ្សិតចំបើង ២០ក្រាម​ហាន់បញ្ឆិត
-ការ៉ុត ១កំណាត់​ផ្លែ​តូចចិត​ជាណិត
-ផ្កាខាត់ណា ២០ក្រាម​ហាន់​បញ្ឆិត​ស្រុះទឹកក្តៅ
-បណ្តូលពោត​កំប៉ុង ២គ្រាប់​ស្រុះ​ទឹកក្តៅ
-ផ្សិតកំប៉ុង ២០ក្រាម
-ទឹកប៉ាវហ៊ឺ ១ស្លាប​ព្រាបាយ
-ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
-ខ្ទឹមស ៣កំពឹស​ចិញ្ច្រាំ
-ទឹកស៊ុប កន្លះ​វែក
-ម្រេច កន្លះស្លាប​ព្រាកាហ្វេ
-ម្សៅឆា ១ស្លាប​ព្រាបាយ
-មីសសៃធំ ១០០ក្រាម
-ទឹកម្ទេស​ដប ធ្វើ​​ទឹក​ជ្រលក់
+ វីធីធ្វើ៖
១. ដំបូង​ចាក់​ប្រេង​ឆា​​ចូល​ក្នុង​​ខ្ទះ​ទុក​ឲ្យ​ក្តៅ​ គោះ​ស៊ុត​ចូល​ឆា​ឲ្យឆ្អិន បន្ទាប់​មក​ដាក់​មី ជាមួយ​ទឹកប៉ាវហ៊ឺ​ចូល​ឆា​ឲ្យ​ក្រៀមរួច​ដួស​ដាក់​ក្នុង​ចាន​​សិន។

២. ដាក់​ប្រេង​ឆា​ចូល​ក្នុង​ខ្ទះ​មួយ​ទៀត​ទុក​ឲ្យ​ក្តៅ​ដាក់​ខ្ទឹម​ស​ចូល​ឆា​ឲ្យ​ឈ្ងុយ​ដាក់​ បង្គា និងមឹក​ចូល​ឆា​បន្តិច​សិន​ចាំ​ដាក់​ ខាត់​ណា,​ ផ្សិតចំបើង, ការ៉ុត, ផ្កាខាត់ណា, បណ្តូល​ពោត​កំ​ប៉ុង និងផ្សិត​កំប៉ុងឆា​​បញ្ចូល​គ្នា​ទាំង​អស់។

៣. បន្ទាប់​មក​ផ្សំ​គ្រឿង​ចូល​ ទឹកប៉ាវហ៊ឺ, ទឹក​ស៊ីអ៊ីវ, ទឹកស៊ុប ​និងម្រេច​រួច​ឆា​ចូល​គ្នា​ឲ្យ​សព្វចាក់​ម្សៅ​ឆា​ចូល​ឆា​បន្តិច​ទៀត​រួច​យក​វា​មក​ដាក់​ពី​លើ​មី ឬឆា​ជា​មួយ​មី​មួយ​ត្រ​ឡប់​ទៀត​ក៏បានតាម​ដែល​ចូល​ចិត្ត៕
Previous
Next Post »