Loading...

ប្រហុក​នួននាង


តើ​បងៗស្រី​មេផ្ទះ​ពិបាក​រកនឹក​មុខម្ហូប​សម្រាប់​គ្រួសារ​មែនទេ? មិនបាច់​គិត​ច្រើន​ទេ មក​សាក​ល្បង​អនុវត្ត ប្រហុក​នួននាង ជាមួយនឹង​ ខ្មែរប្រពៃ ទាំង​អស់គ្នា​ធានា​ថាឆ្ងាញ់​ត្រូវ​មាត់​តែម្តង។

គ្រឿងផ្សំ៖

– ខ្ទឹមស
– ខ្ទឹមក្រហម
– ខ្ទឹមបារាំង
– ខ្ទឹមបំពង់
– ម្ទេសផ្លោកក្រហម
– ម្ទេសខ្មាំង ឬម្ទេសហឡូពីណូ
– ប៉េងប៉ោះពងចាប
– ពងទា
– សាច់ជ្រូកចិញ្ច្រាំ
– ប្រហុក
– ខ្លាញ់
– ស្ករ
វិធីធ្វើ៖
១. លីងសាច់​ជ្រូក​ឱ្យស្ងួត​អស់ទឹក រួច​ដួស​ទុក​មួយ​អន្លើ។
២. ដាក់ខ្លាញ់ លីង ខ្ទឹមស ខ្ទឹម​ក្រហម ខ្ទឹម​បារាំង​ចិញ្ច្រាំ ខ្ទឹម​បំពង់​ហាន់​ល្អិតៗ ម្ទេស​ផ្លោកទុំ ម្ទេស​ខ្មាំង ឱ្យ​ឈ្ងុយ ហើយ​យកមក​បុក​ចូលគ្នា។
៣. ដាក់ខ្លាញ់ លីង​គ្រឿង​ដែល​បុក​បាននោះ ជាមួយ​ប្រហុក ឱ្យ​ឈ្ងុយ។
៤. ចាក់សាច់​ជ្រូកចូល ដាក់​ស្ករចុង​ស្លាបព្រាកាហ្វេ (កុំដាក់​ឱ្យ​ផ្អែមដូច​ប្រហុក​ខ្ទិះ) កូរ​ឱ្យសព្វ។
៥. ភ្លក់រស​ជាតិ​ប្រៃផ្អែម ថែមថយ តាម​ស្រឡាញ់ រួច​ហើយ​គោះ​ពងទា ដាក់ចូល កូរឱ្យ​សព្វ រហូត​ដល់​ចេញ​ពណ៌ល្អ។
៦. ដាក់ប៉េង​ប៉ោះចូល បួនដប់ កូរឱ្យ​សព្វ។
៧. ពេល​ដួស​បរិភោគ អាច​ថែម​ស្លឹកខ្ទឹម ជីរវ៉ាន់​ស៊ុយ ឬជីរក្រហម តាម​ចំណូល​ចិត្ត ឬមិន​បាច់​ដាក់​ក៏បាន។
៨. បើមិនជូរ​ទេ អាច​ច្របាច់​ក្រូចឆ្មារ​ថែម៕
Previous
Next Post »