តើប្រិយមិត្តចូលចិត្តសាច់ជ្រូកដែរ ឬទេ? ខ្មែរប្រពៃ សង្ឃឹមថា (ឆាសាច់ជ្រូករសជាតិហិរ) មួយមុខនេះប្រាដកជាមិនធ្វើឲ្យលោកអ្នកខកបំណងនូវរសជាតិដ៏ឆ្ងាញ់របស់វាឡើយ។
+ គ្រឿងផ្សំ៖
-សាច់ជ្រូក ៣០០ក្រាមហាន់ជាបន្ទះ
-ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ
-ខ្ញី ១ដុំតូចហាន់
-ស្ករត្នោត កន្លះស្លាបព្រាបាយ
-ទឹកម្ទេស ១ស្លាបព្រាបាយ
-ផ្លែម្ទេសទុំហាន់ ១ស្លាបព្រាបាយ ឬតាមការចូលចិត្ត
-ស្រា កន្លះស្លាបព្រាបាយ
-ប្រេងល្ងរ ១ស្លាបព្រាបាយ
-ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាបាយ
-ប្រេងឆា ២ស្លាបព្រាបាយ
+ វីធីធ្វើ៖
១. មុនដំបូងយកគ្រឿងផ្សំមកលាយចូលក្នុងចានមួយមានដូចជា ទឹកស៊ីអុីវ, ខ្ញី, ស្ករត្នោត, ទឹកម្ទេស, ម្ទេសហាន់, ស្រា និងប្រេងល្ងរ។
២. យកប្រេងឆាដាក់ចូលក្នុងខ្ទះដាក់ភ្លើងឲ្យក្តៅ ដាក់ខ្ទឹមសចូលឆាឲ្យឈ្ងុយដាក់គ្រឿងផ្សំក្នុងចានចូលទុកមួយសន្ទុះចាំដាក់សាច់ជ្រូកចូល។
៣. ឆាវាបញ្ចូលគ្នាឲ្យចូលរសជាតិ សាកភ្លក់មើលតាមចំណូលចិត្ត រួចហើយទុកបន្តិចទៀតជាការស្រេច៕
